អំពីខ្ញុំ

តើខ្ញុំជានរណា?

តាមពិតទៅខ្ញុំក៏ពិបាកហ្នឹងឆ្លើយនៅសំនួរនេះដែរ ខ្ញុំគ្រាន់តែជាមនុស្សសាមញ្ញម្នាក់ ដែលចូលចិត្ត ការសប្បាយដូចរូបនាក់ដែរ ហើយក៏ចូលចិត្តជួយយកទុក្ខធុរៈអាសារអ្នកដទៃ មិនចូលចិត្តកើតទុក្ខ និងមានរឿងសាំញាំក្នុងជីវិតច្រើន ពេលទំនេរខ្ញុំចូលចិត្តសប្បាយតាមបារបារាំង និងកន្លែងស្អាតៗ មានទេសភាពធម្មជាតិពិតៗព្រៃព្រឹក្សា និងតំបន់ប្រាណប្រាសាទ ដែលមានដើមឈើត្រឈឹង ត្រឈៃ ខ្ញុំចូលចិត្តផឹកស្រាខកថែល និងជជែកកំសាន្តជាមួយមិត្តភ័ក្ត ខ្ញុំចូលចិត្តនិយាយច្រើនតិច និងខ្ញុំក៏ជាមនុស្សដែលរួសរាយរាក់ទាក់ មិនដែលឆ្មើងឆ្មៃ ពេលដែលខ្ញុំចូលចិត្តអ្នក ឬមាន អារម្មណ៏ សុខស្រួលជាមួយអ្នក អ្នកនឹងទទួលអារម្មណ៏ថាខ្ញុំជាមនុស្សពិសេស ។​​​ មានប្រុសស្រីជាច្រើនបាននឹងកំពុងតាម​ស្រលាញ់ខ្ញុំ តែខ្ញុំរាងរើសបន្តិច បើមកជាមិត្តខ្ញុំ គឺគ្មាន បញ្ហា និងគ្មាការទាមទារអ្វីទាំងអស់ គឺសូន្យ តែបើជាសង្សារនិងជាគូរ សូមទោសសុំរើសតិចហើយ គឺមិនស្អាតមិនយកទេ ខ្ញុំរាងមានចិត្តសាវ៉ាតតិចតែបើជួបស្នេហ៏ពិតស្មោះ នឹងខ្ញុំមិនសាវ៉ាទេ និង ផ្តល់សេចក្តីសុខពិតៗអោយគេ​បានទទួលទាំងអស់។ ខ្ញុំសាមញ្ញ ចិត្តល្អ មុខក្មេងអាយុចាស់ តែពូកែតុបតែងខ្លួនស្អាតបាត បែបខ្យូតៗកិបៗម៉ង អ្នកណាបាបមកជីតខ្ញុំ ហ្នឹងស្រលាញ់ខ្ញុំជាក់ជា មិនខាន (មិនអូតទេ​ តែដឹងថាចឹងម៉ង)អ្នកមកក្នុងជីវិតស្នេហាខ្ញុំគឺខ្ញុំរើសខ្លាំងណាស់ ប្លុកនេះបង្កើត សំរាប់អ្នកភេទពិសេសទាំងអស់អានរឿងពិតៗបែបប្រឌិតៗតិចៗនៃជីវិតដែលបានកើតលើខ្ញុំជា រៀងរាល់ថ្ងៃ។

ចង់បានញុមត្រូវតែក្លាហាន ដូចពាក្យចាស់ថា ថ្មគង់តែកំទេចបានដោយតំនក់ទឹកស្រក់រាល់ថ្ងៃ!

មិនបាច់សុំរូបថតខ្ញុំមើលទេ តែត្រូវក្លាហានអោយខ្ញុំមើលវិញ ព្រោះខ្ញុំចូលចិត្តមនុស្សក្លាហាន មិនខ្លាចមុខខ្លាចក្រោយ ខ្ញុំស្រលាញ់ចិត្តអ្នក មិនមែនរូបខាងក្រៅរបស់អ្នក ដែលជារបស់សាប សូន្យ តាមពេលវេលានោះទេ។